ប៉ុស្តិ៍ទូរទស្សន៍ Rudaw របស់ឃឺដបានរាយការណ៍នៅថ្ងៃចន្ទថា កាំភ្លើងធំរបស់កងកម្លាំងតួកគីបានបាញ់រះទៅលើតំបន់តាំងលំនៅចំនួន ៤កន្លែងនៅភាគខាងជើងខេត្ត Raqqa របស់ប្រទេសស៊ីរី។
យោងតាមប្រភពរបាយការណ៍បានអោយដឹងថា ភូមិចំនួន ៤នៅជិតទីក្រុង Ayn Issa ដែលស្ថិតនៅភាគពាយព្យនៃខេត្ត Raqqa ត្រូវបានកងកម្លាំងប្រដាប់អាវុធតួកគីបាញ់ផ្លោងលើ។
ពុំទាន់មានរបាយការណ៍បន្ទាន់អំពីគ្រោះថ្នាក់ដែលកើតមាននោះទេ។
ការបាញ់ផ្លោងត្រូវបានគេរាយការណ៍ថា បានកំទេចភោជនីយដ្ឋាន Al Saqr ដែលមានទីតាំងស្ថិតនៅលើមហាវិថី M-4 រវាងពីខេត្ត Aleppo និងខេត្ត Latakia។
គួររំលឹកផងដែរថា ចាប់តាំងពីពាក់កណ្តាលខែមីនាមក កងកម្លាំងរុស្ស៊ី និងតួកគីរួមគ្នាល្បាតលើផ្លូវហាយវ៉េ M-4។ ភាគីទាំងពីរមានបំណងបង្កើតច្រករបៀងសុវត្ថិភាពនៅតាមបណ្តោយផ្លូវនោះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០









