កងកម្លាំង​តួ​ក​គី​សម្លាប់​យុទ្ធជន YPG ចំនួន ២នាក់ និង​ឃុំខ្លួន៣នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី

0
រូបភាពតំណាង

ក្រសួងការពារជាតិ​តួ​ក​គី​និយាយ​នៅ​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​តួ​ក​គី​បានសម្លាប់​សមាជិក​ពីរ​នាក់​របស់​អង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ​ស៊ី​រី (YPG) និង​បាន​ចាប់ខ្លួន​យ៉ាង​សមាជិក​ចំនួន​បីនាក់​ផ្សេងទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។

ក្រសួង​បាន​សរសេរ​បន្ថែមទៀត​ថា “ សមាជិក YPG ទាំង ២នាក់​នោះ​កំពុង​រៀបចំ​ការវាយប្រហា​រ​នៅក្នុង​តំបន់​ក្រោម​ប្រតិបត្តិការ Euphrates Shield” ។

អាជ្ញាធរ​តួ​ក​គី​ច្រើនតែ​ប្រើពាក្យ«បង្ក្រាប»ដើម្បី​បញ្ជាក់​ពី«ភេរ​វករ»ក្នុង​សំណួរ​ដែល​សួរ​ពាក់ព័ន្ធ​ថា​នរណា​ខ្លះ​ត្រូវបាន​សម្លាប់ ឬ​ចាប់ខ្លួន។ ក្រសួង​ក៏បាន​និយាយ​ផងដែរ​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​អ្នក​ប្រយុទ្ធ YPGម្នាក់​នៅក្នុង​តំបន់​ប្រតិបត្តិការ Operation Euphrates Shield និង​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ផ្សេងទៀត​នៅក្នុង​តំបន់​ប្រតិបត្តិការ Olive Branch។

សេចក្តីរាយការណ៍​បាន​បន្ថែមថា ភេរវ​ករ​ទាំងនោះ​កំពុង​ប៉ុនប៉ង​រំខាន​សន្តិភាព និង​សន្តិសុខ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។

កងកម្លាំង​តួ​ក​គី​ចាត់ទុកថា ក្រុម YPG ជា​សាខា​របស់​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​ខុសច្បាប់។ កងទ័ព​តួ​ក​គី​បើក​ប្រតិបត្តិការ Euphrates Shield ក្នុង​ឆ្នាំ២០១៦ ប្រតិបត្តិការ Olive Branch នៅ​ឆ្នាំ២០១៨ ប្រតិបត្តិការ Spring Shield នៅ​ឆ្នាំ២០១៩ និង​ប្រតិបត្តិការ Spring Shield នៅ​ឆ្នាំ២០២០ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ដើម្បី​បង្កើត​តំបន់​គ្មាន​សមាជិក​YPG នៅតាម​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង។

គួរ​រំលឹក​ផងដែរ​ថា PKK ត្រូវបាន​ចុះបញ្ជី​ជា​អង្គការ​ភេរ​វករ ដោយ​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ សមាជិក PKK បានធ្វើ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ច្រើនជាង ៣០ឆ្នាំ និង​បាន​ផ្តាច់ជីវិត​មនុស្ស​ច្រើនជាង​ចំនួន ៤ម៉ឺន​នាក់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២0

LEAVE A REPLY

Please enter your comment!
Please enter your name here