ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថាតួកគីបានសាកល្បងប្រព័ន្ធការពារដែនអាកាស S-៤០០ ដែលផលិតនៅរុស្ស៊ីលើយន្ដហោះចម្បាំង F-16 ដែលផលិតនៅសហរដ្ឋអាមេរិកកាលពីពីខែវិច្ឆិកាឆ្នាំមុន។
គេហទំព័រ Fighter Jets World ដែលជាគេហទំព័រអាកាសចរណ៍យោធាដែលតាមដានព័ត៌មានអំពីយន្ដហោះចម្បាំងត្រូវបានគេរាយការណ៍ថាបានផ្សព្វផ្សាយវីដេអូមួយពីឆ្នាំ២០១៩ ដោយឆានែល TRT របស់ប្រទេសទួរគីដែលបង្ហាញពីប្រព័ន្ធមីស៊ីលដែលកំពុងសាកល្បងនៅលើយន្តហោះចម្បាំងដែលផលិតនៅសហរដ្ឋអាមេរិក។
ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា“ មែនហើយការសាកល្បងបែបនេះពិតជាបានកើតឡើងមែនកាលពីខែវិច្ឆិកា។ គួរបញ្ជាក់ថាការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ពីសំណាក់តួកគីគឺជាចំណុចនៃជម្លោះជាមួយសហរដ្ឋអាមេរិកដែលកាលពីមុនបានជំរុញឱ្យទីក្រុងអង់ការ៉ាទម្លាក់ប្រព័ន្ធការពារនេះចោល ដោយបន្ថែមថាវាមិនត្រូវគ្នានឹងប្រព័ន្ធការពាររបស់ណាតូ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៨ ខែកក្តដា ឆ្នាំ២០២០









