លោក​អគ្គលេខាធិការ​ស្វាគមន៍​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ណា​តូ

0

អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បានធ្វើ​កិច្ចប្រជុំ​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​ពុធ (ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០) ជាមួយ​ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោកស្រី Olha Stefanishyna អំពី​សហគមន៍​អឺរ៉ុប និង​សមា​រណកម្ម​អឺរ៉ុប – អា​ត្ល​ង់​ទិច។

ពួកគាត់​បាន​ពិភាក្សា អំពី​អាទិភាព​របស់​រដ្ឋាភិបាល​ថ្មី​អ៊ុយ​ក្រែ​ន និង​ភាពខ្លាំង​នៃ​ភាពជា​ដៃគូ​រវាង​អង្គការ​ណា​តូ និង​អ៊ុយ​ក្រែ​ន។ លោក​អគ្គលេខាធិការ​បា​ន​ស្វាគមន៍​ចំពោះ​ស្ថានភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុងនាម​ជា​ដៃគូ ដែល​រួមចំណែក​ទទួលស្គាល់​បញ្ហា​សន្តិសុខ​សហគមន៍​អឺរ៉ុប – អា​ត្ល​ង់​ទិច។

គួររំលឹកថា​ថ្មី​នេះ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ណា​តូ – អ៊ុយ​ក្រែ​ន​ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការរង​ផងដែរ។ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បានធ្វើ​បទសម្ភាសន៍​ដល់​សម្ព័ន្ធ​មិត្ត​ស្តីអំពី​កិច្ចប្រឹងប្រែង​កែទម្រង់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្ថានភាព​សន្តិសុខ​ផ្ទៃក្នុង​និង​ជុំវិញ​ប្រទេស​អ៊ុយ​ក្រែ​ន។

សម្ព័ន្ធមិត្ត​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​អង្គការ​អូតង់​ចំពោះ​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន និង​បូរណភាព​ទឹកដី និង​បាន​កោតសរសើរ​អ៊ុយ​ក្រែ​ន​ចំពោះ​ការប្តេជ្ញាចិត្ត​ចំពោះ​ដំណោះស្រាយ​សន្តិភាព នៃ​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ សម្ព័ន្ធមិត្ត​ក៏បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការ​កំណែទម្រង់​ក្នុងស្រុក ជាពិសេស​នៅក្នុង​ប្រព័ន្ធតុលាការ ជា​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ និង​នៅក្នុង​វិស័យ​សន្តិសុខ​និង​ការពារជាតិ។

អគ្គលេខាធិការរង​រូបនេះ​បាន​កត់សម្គាល់ថា គោលនយោបាយ​ជាតិ​ប្រចាំឆ្នាំ​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​ឆ្នាំ២០២០ នៅតែ​ជា​ក្របខ័ណ្ឌ​ល្អ​មួយ ដើម្បី​ធានាបាន​នូវ​វឌ្ឍនភាព​នៅក្នុង​ការ​កំ​ណែ​ទម្រង់។ ហើយ​កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​គណៈកម្មការ​ណា​តូ – អ៊ុយ​ក្រែ​ន ដើម្បី​ពិភាក្សា​អំពី​អនុវត្តន៍​ជំហាន​ឆ្ពោះទៅមុខ​នៅក្នុង​របៀបវារៈ​ភាពជា​ដៃគូ​រួមគ្នា៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី NATO ចេញផ្សាយ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here