ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Stephen Biegun ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ៧-៩ ខែកក្កដា។ នៅក្នុងកិច្ចប្រជុំនេះ លោកបានបញ្ជាក់ជាថ្មីថា“អំពីការត្រៀមខ្លួនជាស្រេចរបស់សហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងកិច្ចពិភាក្សា” ជាមួយប្រទេសកូរ៉េខាងជើង។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏បាននិយាយដែរថា លោក Biegunបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបើកការសន្ទនាឡើងវិញជាមួយប្រទេសកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងបាននិយាយថាខ្លួនគ្មានចេតនាវិលត្រឡប់មកតុចរចាវិញទេ។
មុននេះលោក Biegun បានច្រានចោលការរំពឹងទុកដែលថាលោកកំពុងស្វះស្វែងជួបជាមួយមន្ត្រីកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចរបស់លោក។ ទោះយ៉ាងណាអ្នកការទូតរូបនេះបាននិយាយថាសហរដ្ឋអាមេរិកបានបើកឱ្យមានការពិភាក្សាផងដែរ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០









