រ៉យទ័របានរាយការណ៍ថាតុលាការនៅទីក្រុង Copenhagen នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញថាជនជាតិស៊ុយអែត ២ នាក់មានកំហុសក្នុងការបំផ្ទុះគ្រាប់បែកលើទីភ្នាក់ងារពន្ធដាណឺម៉ាកកាលពីឆ្នាំមុនហើយបានកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និង ៥ ឆ្នាំរៀងគ្នា។
អ្នកទាំងពីរមានអាយុ ២៣ និង ២៤ ឆ្នាំត្រូវបានគេរកឃើញថាមានកំហុសក្នុងការដឹកគ្រាប់បែកឆ្លងកាត់ស្ពាន Oresund Bridgeដែលត្រូវបានគេស្គាល់ពីកម្មវិធីទូរទស្សន៍ ‘The Bridge’ នៅខែសីហាឆ្នាំ ២០១៩ ។ ព្រះរាជអាជ្ញាម្នាក់បានពណ៌នាសកម្មភាពរបស់ពួកគេថាជា“ ការវាយប្រហារដូចភេរវកម្ម” ។
មនុស្សពីរនាក់នៅខាងក្នុងអគារនៅពេលផ្ទុះនោះគឺនៅខាងមុខការិយាល័យពន្ធ ហើយបានបំផ្ទុះនៅត្រង់បង្អួច។ ក្នុងហេតុការណ៍នេះ វាមិនមាននរណាម្នាក់រងរបួសឡើយ។ ក្រោយមកបុរសទាំងនោះត្រូវបានចាប់ខ្លួនក្នុងដីកាអន្តរជាតិដោយសេវាកម្មសន្តិសុខស៊ុយអ៊ែត៕
សម្រួល៖ សុផា
ប្រភព RT ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០









