ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​វាយប្រហារ​ជំរំកងទ័ព​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

មន្ត្រី​ក្នុង​តំបន់​ម្នាក់​បាន​បញ្ជាក់ថា ការផ្ទុះ​គ្រាប់បែក​នៅក្នុង​រថយន្ត​មួយ​កើតឡើង​នៅ​ជំរំ​យោធា​របស់​កងទ័ព​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ភាគ​ខាងកើត​ខេត្ត Wardak នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ដែល​បណ្តាលឱ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាងច្រើន។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​លោក Muhibullah Sharifzai បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា “ការផ្ទុះ​ដ៏​ធំ​មួយ​បានកើត​ឡើង​នៅ​ខាងក្រៅ​ជំរំ ហើយ​នៅ​ទីនោះ​ក៏​ជា​នាយកដ្ឋាន​ដឹក​ជ​ញ្ចូ​ន​របស់​កងកម្លាំង ANA ផងដែរ​នៅ​ម៉ោង​ប្រហែល ៤រសៀល។  ជំរំ​នេះ​មាន​ទីតាំងនៅ​ក្នុងស្រុក Sayyed Abad” ។

លោក​បន្តថា ការផ្ទុះ​នេះ​បាន​បណ្តាលឱ្យមាន​រណ្តៅ​មួយ និង​បាន​បំផ្លាញ​ជំរំ​យ៉ាងធ្ងន់ធ្ងរ និង​ហាង​ជាច្រើន​នៅក្នុង​សង្កាត់ និង​ផ្ទះនៅក្បែរៗទីតាំង​នោះ​ជាច្រើន។ ប្រភព​បន្ថែមថា “មានការ​ភ័យខ្លាច​ចំពោះ​គ្រោះថ្នាក់​នេះ ហើយ​ព័ត៌មាន​លម្អិត​នឹង​ត្រូវបាន​ចែករំលែក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេល​ក្រោយ បន្ទាប់ពី​បាន​ប្រមូល​ព័ត៌មាន​បន្ថែម​រួច” ។

ប្រភពព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ឡាន​ដឹកទំនិញ​ដែល​បង្កប់​គ្រាប់បែក​បើកបរ​ដោយ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ ប៉ុន្តែ​កងកម្លាំង​សន្តិសុខ​បាន​បើក​ការបាញ់ប្រហារ​លើ​រថយន្ត​នោះ ហើយ​រថយន្ត​នោះបាន​បំផ្ទុះ​មុនពេល​ឈានដល់​ទីតាំង​ធំ។

សូមបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here