ជនបរទេស​ចំនួន ១០នាក់ សង្ស័យ​ជា​សមាជិក IS ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុងប្រទេស​តួ​ក​គី

0

ជនបរទេស​ចំនួន១០ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅក្នុង​ប្រទេសតួ​ក​គី ដោយ​សង្ស័យថា ពួកគេ​ជា​សមាជិក​ភេរ​ករ​ឧទ្ទាម IS។

ភ្នាក់ងារ​សារព័ត៌មាន​របស់ Anadolu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ផ្សាយ​ថា ប៉ូលិស​តួ​ក​គី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៩ ម្សិលមិញ​នេះ​បាន​ឃាត់ខ្លួន​ជនជាតិ​បរទេស​ចំនួន ១០នាក់​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ជុំវិញ​ករណី​សង្ស័យថា ពួកគេ​មាន​ទំនាក់​ទំនងជា​មួយក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS)

អង្គភាព​ប្រឆាំង​ភេរវកម្ម​នៃ​នាយកដ្ឋាន​ប៉ូលិស​អ៊ី​ស្តង់​ប៊ុល​បាន​បើក​ប្រតិបត្តិការ​ក្នុងពេល​ដំណាលគ្នា​នៅ​អាសយដ្ឋាន​ចំនួន១៤ផ្សេងគ្នា​នៅ​ទូទាំង​ទីក្រុង​ដើម្បី​ចាប់​ជនសង្ស័យ។

ប្រភព​ដដែល​បាន​បន្ថែមថា សមត្ថកិច្ច​បាន​ចា​ត​វិធា​នាក​រណ៍​តាមដាន​លើ​ជនសង្ស័យ និង​អះអាងថា ជនសង្ស័យ​ទាំងនោះ​បាន និង​កំពុង​ចែករំលែក​ព័ត៌មាន​របស់​អង្គភាព​ភេរ​វករ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ក្រុម IS ។ ប្រភព​បន្តថា កាំភ្លើងខ្លី​មួយ​ដើម និង​ឧបករណ៍​ទំនាក់ទំនង​ឥត​ខ្សែ​ក៏ត្រូវ​បាន​ដកហូត​នៅក្នុង​ការ​វាយឆ្មក់​នេះដែរ។

សូម​រំលឹក​ផងដែរ​ថា នៅពេលថ្មីៗនេះ ក្រុមប៉ូលិស​បាន​បង្កើន​ប្រតិបត្តិការ​របស់​ពួកគេ​ប្រឆាំងនឹង​សមាជិក​នៃ​ភរ​វករ​នៅ​ទូទាំង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល។ នៅ​សប្តាហ៍​មុន​ជនសង្ស័យ​ចំនួន១៧នាក់​ផ្សេងទៀត​ក្នុងនោះ​មាន​ជនបរទេស​ចំនួន៩នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ។ សមាជិក​ក្រុម IS ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ដ៏​សាហាវ​ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​តួ​ក​គី​ដោយ​ការវាយប្រហារ​ទាំងនោះ​បាន​សម្លាប់​មនុស្ស​ចំនួន​ច្រើនជាង៣០០នាក់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here