ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្សបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍នេះថាអ៊ីរ៉ង់បានសម្លាប់អ្នកទោសជនជាតិឃឺដយ៉ាងហោចណាស់៣០នាក់ចាប់តាំងពីដើមឆ្នាំនេះ។
អង្គការសិទ្ធិមនុស្ស Hengaw បានដកស្រង់របាយការណ៍របស់ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលពន្យល់ថាអាជ្ញាធរអ៊ីរ៉ង់ចាប់តាំងពីខែមករាបានអនុវត្តទោសប្រហារជីវិតលើអ្នកទោស១២៣នាក់។
យោងតាមតួលេខដែលបានបង្ហាញដោយក្រុមសិទិ្ធមនុស្សបានឱ្យដឹងថាជនជាតិឃឺដមានចំនួនជិត២៤% នៃជនល្មើសសរុបដែលបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់។ អង្គការសិទ្ធិមនុស្ស Hengaw បានប្រាប់បន្ថែមថាទោសប្រហារជីវិតភាគច្រើនចោទប្រកាន់ពីបទមនុស្សឃាត៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១១ ខែកក្តដា ឆ្នាំ២០២០









