ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នៅក្នុង​ប្រទេស​អ៊ីតាលី​ទំនងជា​ត្រូវបាន​ពន្យារពេល​ដល់​ថ្ងៃទី ៣១ ខែកក្កដា

0

នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte បាន​ព្រមាន​ថា​រដ្ឋាភិបាល​អ៊ីតាលី​ទំនងជា​ពន្យារពេល​នៃ​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​មួយ​របស់ខ្លួន​រហូតដល់​ថ្ងៃទី ៣១ ខែកក្កដា​ដោយសារ​វិបត្ដិ​នៃ​មេរោគ​កូ​រ៉ូ​ណា​នេះ។ លោក Conte បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នៅ​ខាងក្រៅ​ពិធី​មួយ​នៅ​ទីក្រុង Venice ថា“ ការពង្រីក​ដែល​អាច​កើតមាន​ជាធម្មតា​មានន័យថា​យើង​ស្ថិតក្នុង​ជំហរ​ដើម្បី​បន្ត​ចាត់វិធានការ​ចាំបាច់​ដើម្បី​ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ” ។

ប្រទេស​អ៊ីតាលី​បានប្រកាស​អាសន្ន​រយៈពេល ៦ ខែ​នៅ​ចុងខែ​មករា​បន្ទាប់ពី​ភ្ញៀវទេសចរ​ចិន​ពីរ​នាក់​បានធ្វើ​តេស្ត​រក​ឃើញ​នូវ​វីរុស​កូ​រ៉ូ​ណា​ក្នុងករណី​ដំបូង​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​នេះ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​អ៊ីតាលី​បាន​ហាមឃាត់​ការចូល​មកពី​ប្រទេស​ចំនួន ១៣ ដែល​ខ្លួន​បាន​និយាយថា​បានបង្ហាញ​ពី​អត្រា​ខ្ពស់​នៃ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​នេះ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here