សមាជិក​សកម្មប្រយុទ្ ធ៣៦នាក់​ត្រូវបាន​សម្លាប់​ក្នុង​ខេត្ត​ចំនួន​បី​ក្នុងប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃអាទិត្យ ទី១២ ម្សិលមិញ​នេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១៦នាក់​ស្លាប់​ដោយ​ក្នុងនោះ​មាន​សមាជិក​សកម្មប្រយុទ្ធ​ចំនួន១២នាក់ និង​ប៉ូលិស​ចំនួន៤នាក់។

អនុប្រធាន​ប៉ូលិស​ខេត្ត​លោក Naqibullah MalPress មានប្រសាសន៍ថា មាន​មនុស្ស​ស្លាប់​សរុប​ចំនួន១៦នាក់ ដោយ​ក្នុងនោះ​មាន​សមាជិក​សកម្មប្រយុទ្ធ​ចំនួន១២នាក់ និង​ប៉ូលិស​ចំនួន៤នាក់។  ពួកគេ​ស្លាប់​នៅពេល​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​ស្រុក​Pato នៃ​ខេត្ត Daikundi ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​បាន​ឲ្យ​ដឹងថា សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​មួយក្រុម​បានធ្វើការ​វាយឆ្មក់​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅក្នុង​តំបន់ Tamzan នៃ​ស្រុក Pato នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ។ សកម្មភាព​នោះ​បង្ក​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា និង​ចុងក្រោយ​បាន​បង្ខំ​ឱ្យ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រត់គេចខ្លួន​ដោយ​បន្សល់ទុក​សាកសព​សមា​ជិ​ក​សកម្មប្រយុទ្ធ​ចំនួន១២នាក់។

មន្ត្រី​រូបនោះ​បន្តថា ប៉ូលិស​ចំនួន​បួន​នាក់​ត្រូវបាន​សម្លាប់ និង​ម្នាក់ទៀត​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​នេះ។ លោក​បន្ថែមទៀតថា យន្តហោះ​ប្រយុទ្ធ​កងសន្តិសុខ​បាន​បន្ត​ដេញតាម​សមាជិក​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​នោះ។

យ៉ាងណាមិញ ក្រុម​សកម្មប្រយុទ្ធ​តា​លី​ប៉ង់​មិនទាន់​ធ្វើការ​ធ្វើការ​អត្ថាធិប្បាយ​លើ​ហេតុការណ៍​នោះទេ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ​សៅរ៍ ទី១១ សប្តាហ៍​មុននេះ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ចំនួន​ពីរ នៅ​ខេត្ត​ពីរ​ផ្សេងគ្នា​កើតឡើង​ដែល​បណ្តាល​ឲ្យ​សមាជិក​តា​លី​បង់​ចំនួន១៦នាក់​ត្រូវបាន​សម្លាប់​នៅ​តំបន់ Kharoti ក្នុងស្រុក Azra នៃ​ខេត្ត Logar និង​សមាជិក​តា​លី​បង់​ចំនួន០៨នាក់​ត្រូវបាន​សម្លាប់​នៅ​តំបន់ Aboqala នៃ​ស្រុក Andar ក្នុង​ខេត្ត Ghazni៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here