ការចាប់ផ្តើម​បេសកកម្ម​ភព​ព្រះ​អង្គារ​ដំបូងបង្អស់​របស់​អារ៉ាប់​រួម​លើ​រ៉ុក្កែត​ជប៉ុន​អាច​ត្រូវបាន​ពន្យារពេល​ដោយសារ​អាកាសធាតុ

0

ការត្រៀម​រៀបចំ​ចុងក្រោយ​សម្រាប់​ការបាញ់​បង្ហោះ​ពី​ប្រទេស​ជប៉ុន​នៃ​បេសកកម្ម​ភព​ព្រះ​អង្គារ​ដំបូងបង្អស់​របស់​ប្រទេស​អារ៉ាប់​រួម​បានចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​ទោះបីជា​មានឱកាស​នៃ​ការពន្យា​ពេល​ដោយសារ​អាកាសធាតុ​មិនល្អ​ក៏ដោយ។

ការផ្អាក​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ​របស់ ប្រទេស​អារ៉ាប់​រួម​ដែលមាន​ឈ្មោះថា Amal ឬ Hope នៅលើ​រ៉ុក្កែត H-IIA របស់​ជប៉ុន​ត្រូវ​បានគ្រោង​ធ្វើ​នៅ​ដើម​ថ្ងៃ​ពុធ​ពី​មជ្ឈមណ្ឌល​អវកាស Tanegashima នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន។ នេះ​នឹង​ជា​បេសកកម្ម​ដំបូង​គេ​របស់​ពិភព​អារ៉ាប់។

យោងតាម​លោក Keiji Suzuki នាយក​ទីតាំង​បើក​ដំណើរការ​សម្រាប់​ក្រុមហ៊ុន Mitsubishi បាន​និយាយថា​ការសម្រេចចិត្ត​ចុងក្រោយ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​មុនពេល​ចាប់ផ្តើម​ការបាញ់​រ៉ុក្កែត​នេះ។ លោក​បន្តថា​រដូវ​កាល​អាកាសធាតុ​នេះ​ត្រូវគេ​រំពឹងថា​នឹង​បង្កឱ្យមាន​រន្ទះ និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខនេះ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here