វៀតណាម​នឹង​បន្ត​ការហោះហើរ​ពាណិជ្ជកម្ម​ទៅកាន់​ប្រទេស​ចិន​បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ

0

រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​យល់ព្រម​បន្ត​ការហោះហើរ​ពាណិជ្ជកម្ម​ទៅកាន់ និង​មកពី​ប្រទេស​ចិន​បន្ទាប់ពី​បិទ​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​រ៉ូ​ណា។ ទោះយ៉ាងណា​ក៏ដោយ ក្រសួង​ដឹកជញ្ជូន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ភាព​ញឹកញាប់​និង​ពេលវេលា​នៃ​ការហោះហើរ​នៅតែ​ត្រូវបាន​ពិភាក្សា។

រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា​មាន​ការឆ្លង​ចំនួន ៣៧២ នាក់​និង​គ្មាន​ការស្លាប់​ពី​មេរោគ​កូ​វីដ ១៩ នោះទេ​នៅក្នុង​ប្រទេស​វៀតណាម​ចាប់តាំងពី​ការផ្ទុះ​ឡើង និង​គ្មាន​ការឆ្លង​មេរោគ​សហគមន៍​ទេ​នៅក្នុង​រយៈពេល​ជិត ៣ ខែ​នេះ។ ប្រការនេះ​បានអនុញ្ញាត​ឱ្យ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចាប់ផ្តើម​បន្តសកម្មភាព​សេដ្ឋកិច្ច​ឆាប់​ជាង​ប្រទេស​ជាច្រើន​ទៀត។

ប្រទេស​វៀតណាម​បាន​ផ្អាក​រាល់​ជើងហោះហើរ​ពាណិជ្ជកម្ម​ទៅ​និង​មកពី​ប្រទេស​ចិន​ហើយ​បញ្ឈប់​ការចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​នៅក្នុង​ខែកុម្ភៈ​បន្ទាប់ពី​ករណី​ដំបូង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​នេះ។ ការផ្អាក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​នៅតែមាន​នៅឡើយ។

វិស័យ​ទេសចរណ៍​ក្នុងស្រុក​នៅ​ប្រទេស​វៀតណាម​មានការ​រីក​ចម្រើន​យ៉ាងខ្លាំង​ដោយ​គ្មាន​អ្នកទេសចរ​បរទេស​ម​ក​ទស្សនា​ទេ។ ភ្ញៀវទេសចរ​ចិន​មាន​ចំនួន ១ ភាគ ៣ នៃ​ភ្ញៀវទេសចរ​ចំនួន ១៨ លាន​នាក់​ដែល​បានមក​ទស្សនា​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន។ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​អ្នកដំណើរ​មកពី​ប្រទេស​ចិន​នឹងត្រូវ​ស្ថិតនៅក្រោម​ការ​បង្ខាំង​ដែលមាន​រយៈពេល ១៤ ថ្ងៃ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ​ទេ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here