ការប៉ះទង្គិចគ្នារវាងទាហានប៉ាគីស្ថាន និងភេរវករ បានកើតឡើងនៅភាគខាងជើងនៃសង្កាត់ Waziristan នៅក្នុងប្រទេសប៉ាគីស្ថានបណ្តាលឲ្យទាហានចំនួន០៤នាក់ និងភេរវករចំនួន០៤នាក់ស្លាប់។
ទាហានប៉ាគីស្ថាននិយាយនៅថ្ងៃអាទិត្យថា ទាហានចំនួន០៤នាក់ និងភេរវករចំនួន០៤នាក់ស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយនៅតំបន់កុលសម្ព័ន្ធក្នុងសង្កាត់ Waziristan។
បណ្តាញផ្សព្វផ្សាយរបស់អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មនិយាយថាភេរវករចំនួន០៤នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការចារកម្មប្រឆាំងនឹងការលាក់ខ្លួនរបស់ក្រុមភេរវករក្នុងតំបន់ Vezhda Sar នៅព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុន។
គួររំលឹកផងដែរថា តំបន់កុលសម្ព័ន្ធរបស់ប្រទេសនេះធ្លាប់ជាចំណុចកណ្តាលនៃការធ្វើសង្គ្រាម។ ប៉ុន្តែក្រោយពីប្រតិបត្តិការបង្ក្រាបរបស់កម្លាំងសន្តិសុខទទួលបានជោគជ័យ ចំនួននៃការវាយប្រហារភេរវកម្មត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយសន្តិភាពក៏ត្រូវបានស្តារឡើងវិញនៅក្នុងតំបន់នោះ បើទោះបីជាការវាយប្រហារជានៅតែបន្តកើតមានជារឿយៗដោយ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០