ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខបានប្រកាសថាបានបំផ្លាញសំបុករបស់ភេរវករនៅស្រុកAbu Saida ក្នុងខេត្តDiyala។ សេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់(INA) ទទួលបាននៅថ្ងៃអាទិត្យនេះបាននិយាយថាក្នុងកំឡុងពេលប្រតិបត្តិការរបស់អ៊ីរ៉ាក់ក្នុងដំណាក់កាលទី៤កងកំលាំងនៃកងពលតូចទី២បានធ្វើការឆ្លើយតបយ៉ាងរហ័សដោយបានបោសសំអាត និងស្វែងរកតំបន់នានានៃដីចម្ការ និងភូមិនានានៅក្នុងស្រុក Abi Saida ក្នុងខេត្តDiyala។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថាផ្ទៃដីសរុបដែលត្រូវបានស្វែងរកមានទំហំ១៨គីឡូម៉ែត្រក្រឡាជាហេតុធ្វើឱ្យមានការចាប់ខ្លួនភេរវករមួយចំនួន ធ្វើការរុះរើឧបករណ៍រំសេវផ្ទុះរាប់សិបគ្រាប់ និងបំផ្លាញសំបុកចំនួន១០កន្លែងរបស់ភេរវករ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២០