លោក Jonathan David Cifuentes វ័យ២៩ឆ្នាំត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារ FBI ដោយគ្មានឧប្បត្តិហេតុ កាលពីល្ងាចថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិ Miami បន្ទាប់ពីការមកដល់របស់លោក នៅលើជើងហោះហើរអន្ដរជាតិ បន្ទាប់ពី៥ឆ្នាំជាជនភៀសខ្លួន។
ទទឹមនេះ គេរំពឹងថាការបង្ហាញខ្លួនដំបូងរបស់លោកនឹងត្រូវឡើងតុលាការរដ្ឋ នៅពេលឆាប់ៗនេះ។
គួរំលឹកដែរថា លោក Cifuentes ត្រូវបានគេចង់បានសម្រាប់ការពាក់ព័ន្ធរបស់លោក នៅក្នុងការបាញ់ប្រហារកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១។ សម្រាប់ព័ត៌មានបន្ថែម ជាមួយនេះ នាយកដ្ឋានប៉ូលិសទីក្រុង Doral, នាយកដ្ឋានប៉ូលីសក្រុង Miami Dade, គយសហរដ្ឋអាមេរិកនិងការពារព្រំដែន, ទីភ្នាក់ងារ FBI តំណាងផ្នែកច្បាប់នៅទីក្រុងម៉ិកស៊ិក, និងទីភ្នាក់ងារ FBI Miami កំពុងធ្វើការបន្តការស៊ើបអង្កេត។
បញ្ជាក់ដែរថា ទីភ្នាក់ងារ FBI ជាធម្មតាចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងបញ្ហាសុវត្ថិភាពសាធារណៈ ឬការស្នើសុំជំនួយសាធារណៈ។ បើសិននរណាម្នាក់ដែលមានព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ FBI សូមទូរស័ព្ទទៅកាន់លេខ (៧៥៤) ៧០៣-២០០។
សម្រាប់ព័ត៌មានលម្អិតមិនទាន់មាននៅពេលនេះនៅឡើយទេ៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី FBI ចេញផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០