ប្រទេស​អ៊ីរ៉ង់​និយាយថា​ខ្លួន​បានសម្លាប់​ភ្នាក់ងារ​អ៊ីរ៉ង់​ដែលមាន​ទំនាក់ទំនង​ជាមួយ​សេ​អ៊ី​អា

0

អ៊ីរ៉ង់​បាន​ប្រហារជីវិត​អតីត​បុគ្គលិក​ក្រសួងការពារជាតិ​ម្នាក់​ដែល​បាន​លក់​ព័ត៌មាន​ទៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​អាមេរិក (CIA) នេះ​បើតាម​យោងតាម​តុលាការ​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ។

អ្នកនាំពាក្យ​តុលាការ​លោក Gholamhossein Esmaili បាន​និយាយថា​លោក Reza Asgari មាន​ទំនាក់ទំនង​ជាមួយ​សេ​អ៊ី​អា​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក្នុងពេល​បម្រើការ​របស់​គាត់​នៅ​ក្រសួងការពារជាតិ និង​បាន​លក់​ព័ត៌មាន​អំពី​កម្មវិធី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់។ លោក​Asgariបាន​ចូលនិវត្តន៍​ពី​ក្រសួង​កាលពី​បួន​ឆ្នាំមុន និង​បាន​កាត់ទោស​ប្រហារជីវិត​កាលពី​សប្តាហ៍​មុន។

ដោយឡែក​លោក​ Esmaili ក៏បាន​និយាយថា​ក៏មាន​ការកាត់ទោស​ប្រហារជីវិត​ផងដែរ​លើ​ជនជាតិ​អ៊ីរ៉ង​ម្នាក់ទៀត​គឺ​លោក Mahmoud Mousavi-Majd ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​ចារកម្ម​ស៊ើបការណ៍​សម្ងាត់​អោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល។ គួររំលឹកថា​កាលពី​ឆ្នាំមុន​អ៊ីរ៉ង់​បានប្រកាសថា​ខ្លួន​បាន​ចាប់បាន​អ្នកស៊ើប​ការណ៍​ចំនួន១៧នាក់​ដែល​ខ្លួន​បាន​និយាយថា​កំពុងធ្វើការ​អោយ CIA ៕

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១៤ ខែ​កក្ត​ដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here