អ៊ីរ៉ាក់​ប្រកាសថា​បានសម្លាប់​ភេរ​វករ៧នាក់​នៅលើ​ភ្នំ Faraj

0

សារព័ត៌មាន​ Saudi Al-Arabiya បាន​រាយការណ៍​ឱ្យដឹងថា​ប្រទេស​អ៊ីរ៉ាក់​បានសម្លាប់​ភេរ​វករ៧នាក់​នៅក្នុង​ការបាញ់​ផ្លោង​មួយ​ដែល​ធ្វើឡើង​ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ស្ថិតនៅលើ​ភ្នំ Faraj។

រឿងនេះ​កើតឡើង​ស្របពេល​ដែល​លោក​ប្រធានាធិបតី Barham Salih បាន​សង្កត់ធ្ងន់ថា​កិច្ចប្រឹងប្រែង​របស់​អ៊ីរ៉ាក់​នឹងមិន​ត្រូវបាន​កាត់បន្ថយ​រហូត​ទាល់តែ​ពួក​ISISដែល​នៅ​សេសសល់ អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​គ្រប់​រូបភាព​ទាំងអស់​ត្រូវបាន​លុបចោល​ទាំងស្រុង។

លោក​បាន​គូសបញ្ជាក់ថា​យើង​បាន​រំដោះ​ទីក្រុង Mosul និង​បានធ្វើ​ការកាន់កាប់​ទីក្រុង និង​ភូមិ​នានា​ឡើងវិញ​តាមរយៈ​ការលះបង់​ដ៏​ធំធេង ភាពក្លាហាន​របស់​មនុស្ស ឆន្ទៈ សាមគ្គីភាព និង​ការរួបរួម​គ្នា​របស់​ប្រជា​ជាន់​អ៊ីរ៉ាក់៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១៦ ខែ​កក្ត​ដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here