នាវា៧គ្រឿង​ឆាបឆេះ​នៅ​កំពង់ផែ Bushehr របស់​អ៊ីរ៉ង់

0

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​យ៉ាងហោចណាស់​មាន​នាវា ៧គ្រឿង​បាន​ឆាបឆេះ​នៅឯ​កំពង់ផែ Bushehr របស់​អ៊ីរ៉ង់​ដែល​នេះ​គឺជា​ហេតុការណ៍​កើត​ឡើងជា​ចុងក្រោយបង្អស់​នៅក្នុង​ចំណោម​ហេតុ​កាណ៍ផ្សេងៗដូចជា​អគ្គិភ័យ និង​ការផ្ទុះ​នានា​នៅ​ទូទាំងប្រទេស​ដែល ។

ទីភ្នាក់ងារ​នេះ​បាន​និយាយថា​មិនមាន​របាយការណ៍​ស្តីពី​ការស្លាប់ និង​របួស​នោះទេ។ ភ្នក់ភ្លើង​ផ្សែងខ្មៅ​ហុយ​ចូលទៅក្នុង​អាកាស​នៅក្នុង​រូបថត​នៃ​ឧប្បត្តិ​ហេតុដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ IRNA។

គួររំលឹកថា​នាពេល​កន្លងមក​អ៊ីរ៉ង​បាន​ជួបប្រទះ​នឹង​ហេតុការណ៍​ផ្ទុះ និង​អគ្គិភ័យ​ជាច្រើន​នៅ​ជុំវិញ​ទីតាំង​យោធា​អ៊ីរ៉ង់ នុយក្លេអ៊ែរ និង​ឧស្សាហកម្មផ្សេងៗចាប់តាំងពី​ចុងខែ​មិថុនា​រួមទាំង​អគ្គិភ័យ​នៅឯ​រោងចក្រ​នុយក្លេអ៊ែរ​ក្រោម​ដី​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី២ ខែកក្កដា​កន្លងមកនេះ៕

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១៦ ខែ​កក្ត​ដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here