ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើប្រតិបត្តិការមួយប្រឆាំងនឹងក្រុម PKK បណ្តាលឲ្យប៉ូលិសចំនួន០២នាក់ស្លាប់។
ក្រសួងមហាផ្ទៃតួកគីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីប៉ូលិសចំនួនពីរនាក់មកពីកងកម្លាំងប្រតិបត្តិការពិសេសរបស់ប្រទេសតួកគីត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើងដោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ការប្រយុទ្ធគ្នាយ៉ាងកៀកជាមួយសមាជិកភេរវករនៅក្នុងតំបន់ Degirmentasi Tepe នៃភូមិ Dogan បុគ្គលិកប្រតិបត្តិការពិសេសរបស់ប៉ូលិសចំនួន០៤នាក់បានរងរបួសនៅល្ងាចថ្ងៃពុធ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាដោយឧទ្ធម្ភាគចក្រ។ ក្រសួងបាននិយាយថា ក្រោយមកមន្ត្រីរងរបួសធ្ងន់ចំនួនពីរនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ប្រទេសតួកគីបានធ្វើប្រតិបត្ដិការជាយូរមកហើយប្រឆាំងនឹងគោលដៅ PKK នៅភាគអាគ្នេយ៍នៃប្រទេស។
គួររំលឹកផងដែរថា ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចុះបញ្ចីក្រុម PKK ជាអង្គការភេរវកម្ម។ ក្រុមនេះបានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៣០ឆ្នាំមកហើយ និងបានសម្លាប់ជីវិតមនុស្សច្រើនជាងចំនួនបួនម៉ឺននាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០