សេចក្តីថ្លែងការណ៍​រប​ស់ FBI ស្តីពី​ភ្នាក់ងារ-ការចូលរួម​ការបាញ់​ប្រហារ

0

កាលពី​ថ្ងៃ​សុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ប្រហែលជា​ម៉ោង ៩និង៤៥នាទី​ព្រឹក ភ្នាក់ងារ FBI អនុវត្តតាម​ដីកាចាប់ខ្លួន​របស់​សហ​ព័ន្ធ​នៅ​ទីតាំង​ផ្ទះមួយ​កន្លែង នៅ​ប្លក់ ៥៧០០ នៃ​ផ្លូវ Hirondel នៅ​ខាងត្បូង​ហ៊ូ​ស្តុ​ន។ ដីកាចាប់ខ្លួន គឺ​សំរាប់​បុគ្គល​ផ្នែក​ទី ២២៥៦ នៃ​ចំណងជើង ១៨ ក្រម​សហរដ្ឋអាមេរិក ចែង​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ។ នៅពេល​ភ្នាក់ងារ FBI ប៉ុនប៉ង​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បាញ់សម្លាប់។

មិនមាន​ភ្នាក់ងារ FBI មន្ត្រី​អនុវត្ត​ច្បាប់ ឬ​មនុស្ស​បន្ថែ​មណា​ម្នាក់​រងរបួស​ទេ។ មន្ត្រី​នាយកដ្ឋាន​ប៉ូលីស​ហ៊ូ​ស្តុ​ន​មាន​វត្ត​មាននៅ​ទីតាំង ដើម្បី​ជួយ​ភ្នាក់ងារ FBI នៅក្នុង​ការការពារ​ប​រិ​វេណ​ក្នុងពេល​ប្រតិបត្តិ​ដីកាចាប់ខ្លួន ហើយ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នោះទេ។

FBI យកចិត្តទុកដាក់​រាល់​ករណី​បាញ់ប្រហារ​ដែល​ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​របស់ខ្លួន។ តាម​នីតិវិធី FBI ស្តង់ដារ​ក្រុម​ត្រួតពិនិត្យ​ហេតុការណ៍​បាញ់ប្រហារ​ដែល​ដឹកនាំ​ដោយ​ផ្នែក​អធិការកិច្ច​របស់ FBI នឹង​សម្ភាស​សាក្សី និង​ប្រមូល​ព័ត៌មាន​សម្រាប់​ការធ្វើ​បទ​បង្ហាញ​ទៅ​ក្រុម​អ្នកស៊ើប​អង្កេត​ហេតុការណ៍​បាញ់ប្រហារ (SIRG) ដែលមាន​សមាជិក​មក​ពី FBI និង​អង្គភាព​យុត្តិធម៌​សហរដ្ឋអាមេរិក។

SIRG បាន​ពិនិត្យ​ព័ត៌មាន​ទាំងអស់ និង​កំណត់​ពី​ភាពសមហេតុ​ផល​នៃ​ការអនុវត្ត​ស្លាប់ ដោយ​អនុលោម​តាម​គោលការណ៍​បង្ខំ​ឱ្យស្លាប់​របស់​អង្គភាព​យុត្តិធម៌ និង​ច្បាប់។ លទ្ធផល​នៃ​ការស៊ើបអង្កេត​នឹងត្រូវ​ផ្តល់ជូន​ការិយាល័យ​មេធាវី​ស្រុក និង​មន្ទីរ​យុត្តិធម៌​ផ្នែក​សិទ្ធិ​ស៊ីវិល ដើម្បី​ពិនិត្យ។ ដំណើរការ​ពិនិត្យឡើងវិញ​មាន​លក្ខណៈ​ហ្មត់ចត់ និង​មាន​គោលបំណង ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ស៊ើបអង្កេត​យ៉ាងសកម្ម។ មិនមាន​ព័ត៌មាន​លំអិត​បន្ថែម​ណាមួយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេរ​ហូត​ទាល់តែ​ការស៊ើបអង្កេត​បញ្ចប់៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី FBI ចេញផ្សាយ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here