មនុស្សរងរបួសចំនួន៧៣នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តមួយដែលកើតឡើងនៅថ្ងៃអាទិត្យ សប្តាហ៍មុន នៅជិតព្រំដែន Bab al-Salameh រវាងប្រទេសស៊ីរី និងប្រទេសតួកគីក្នុងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី។
អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍នៅថ្ងៃច័ន្ទថា ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានធ្វើឱ្យរញ្ជួយនៅព្រំដែនរវាងប្រទេសស៊ីរី និងតួកគី ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឲ្យមនុស្សចំនួន៧៣នាក់ផ្សេងទៀតរងរបួស។
អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបន្តថា មនុស្សចំនួន៨នាក់ត្រូវបានសម្លាប់ និងមនុស្សច្រើនជាងចំនួន៦៥នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលគ្រាប់បែកបង្កប់ក្នុងរថយន្តមួយត្រូវបានបំផ្ទុះនៅថ្ងៃអាទិត្យ ទី១៩ សប្តាហ៍មុននៅជិតព្រំដែន Bab al-Salameh រវាងប្រទេសស៊ីរី និងប្រទេសតួកគីក្នុងខេត្ត Aleppo នៅភាគខាងជើងប្រទេសស៊ីរី។
អ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែចំនួនអ្នករងរបួសធ្ងន់ធ្ងរច្រើន។ តំបន់រងការកំណត់គោលដៅត្រូវបានគ្រប់គ្រងដោយកងកម្លាំងតួកគី និងក្រុមឧទ្ទាមដែលគាំទ្រដោយតួកគី។
សូមបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការផ្ទុះនេះកើតឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីកងកម្លាំងតួកគី និងក្រុមឧទ្ទាមគាំទ្រដោយប្រទេសតួកគីបានបើកយុទ្ធនាការប្រឆាំងនឹងសមាជិកលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាម (IS) នៅក្នុងតំបន់ដែលគ្រប់គ្រងដោយប្រទេសតួកគីនៅភាគខាងជើងប្រទេសស៊ីរី៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០