សមាជិក​សកម្មប្រយុទ្ធ IS ចំនួន០៤នាក់ និង​សមាជិក Hashd Shaabi ចំនួន០២នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​អ៊ីរ៉ាក់

0

នៅ​ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ កងកម្លាំង Hashd Shaabi ធ្វើការ​វាយប្រហារ​ចំនួន​ពីរលើក​ក្នុង​ខេត្ត Salahudin នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយបាន​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) ចំនួន០៤នាក់។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​កងកម្លាំង Hashd Shaabi រៀបរាប់​ដោយ​សង្ខេប​ថា កងកម្លាំង​ជីវពល​ប្រដាប់អាវុធ Saraya al-Salam ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​កម្លាំង Hashd Shaabi បានសម្លាប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS ចំនួន០៤នាក់​នៅ​ភាគ​ឥសាន​នៃ​ទីក្រុង Samarra ដែលមាន​ចម្ងាយ​ប្រហែល ១២០គីឡូម៉ែត្រ​ខាងជើង​រដ្ឋធានី​បា​ដា​ដ​ក្នុងប្រទេស​អ៊ីរ៉ាក់។

ក្នុង​ភាពជា​កងជីវពល​ដែលមាន​ទំនាក់ទំនង​ជាមួយ​បព្វជិត​និកាយ​ស៊ី​អ៊ី​ត Moqtada al-Sadr ឬ Saraya al-Salam ឬ​ជា​អង្គភាព​សន្តិភាព មាន​តួនាទី​ក្នុង​ការពង្រាយ​កងកម្លាំង​នៅក្នុង​ទីក្រុង Samarra ដើម្បី​ការពារ​ទីសក្ការៈ​បូជា​ចំនួន​ពីរ​គឺ imams Ali al-Hadi និង Hassan al-Askari។ នៅក្នុង​ប្រតិបត្តិការ​នោះ​ក៏បាន​បណ្តាល​ឲ្យ​សមាជិក​នៃ​កងកម្លាំង Hashd Shaabi ចំនួន០២នាក់​ស្លាប់​ផងដែរ។

កងកម្លាំង Hashd Shaabi បន្តថា នៅក្នុង​ខេត្ត Salahudin ក៏មាន​គ្រាប់បែក​នៅតាម​ដងផ្លូវ​បាន​ផ្ទុះឡើង​ចំ​រថយន្ត​របស់​កងក​ម្លាំ​ង Hashd Shaabi ក្នុងអំឡុង​ពេលធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ជាមួយនឹង​ឧទ្ទាម IS នៅក្នុង​តំបន់ al-Jazira។

ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ IS ជ្រុលនិយម​បាន​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ទៅលើ​កងកម្លាំង​សន្តិសុខ​រួមទាំង​លើ​កងកម្លាំង Hashd Shaabi និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Sunni  បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។

ខេត្ត Sunni ធ្លាប់​ស្ថិតនៅក្រោម​ការ​គ្រប់​របស់​អតីត​រដ្ឋ​អ៊ីស្លាម​ពីមុនមក។

គួរ​រំលឹក​ផងដែរ​ថា​ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​ឧទ្ទាម IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១។ ទោះបីជា​យ៉ាងណាក៏ដោយ សមាជិក​ឧទ្ទាម IS នៅ​សេសសល់​បាន​បង្កប់ខ្លួន​តាម​ទីប្រជុំជន ឬ​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here