របាយការណ៍មួយបាននិយាយកាលពីថ្ងៃច័ន្ទនេះថាមានហេតុកាណ៍ប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលនៅភាគខាងត្បូងខេត្ត Dhi Qar។
ក្រុមបាតុកររាប់រយនាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង al-Nasiriyah នៃខេត្ត Dhi Qar ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអំពើពុករលួយ និងកង្វះសេវាកម្មរបស់រដ្ឋាភិបាល។ ក្រុមបាតុករដែលមានកំហឹងបានឆ្លងកាត់ស្ពាន Hadarat ដោយជិះម៉ូតូកង់បីរបស់ពួកគេហើយធ្វើដំណើរឆ្ពោះទៅកាន់ទីលាន al-Haboubi ដោយស្រែកប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល និងទាមទារឱ្យដកមន្ត្រីមូលដ្ឋាន។
សេចក្តីរាយការណ៍ក៏បានបន្ថែមទៀតថាក្រុមអ្នកតវ៉ាក៏បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនប្រេង Dhi Qar ហើយក៏បានធ្វើការបិទច្រកទ្វារចំនួនចំនួន៣ច្រក រួចធ្វើការដុតកង់ឡាន៕
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២១ ខែកក្តដា ឆ្នាំ២០២០