ការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃករណីឆ្លងរបស់កូវីដ ១៩ ថ្មីរួមជាមួយអត្រានៃការស្លាប់យឺតនេះបង្ហាញថាយុទ្ធសាស្ត្ររបស់ប្រទេសស៊ុយអែតក្នុងការបន្ថយការរីករាលដាលនៃជំងឺកំពុងដំណើរការហើយ។
ប្រទេសស៊ុយអែតបានឈានដល់ការបិទប្រទេសនៅក្នុងពេលដែលមានការផ្ទុះឡើងនៃមេរោគនេះ។ អ្នកជំនាញផ្នែករោគរាតត្បាតរបស់រដ្ឋលោក Anders Tegnell នៃទីភ្នាក់ងារសុខភាពសាធារណៈបាននិយាយថា “ ការរីករាលដាលនៃជំងឺនេះឥឡូវនេះកំពុងថយចុះតាមរបៀបដែលយើងគិតកាលពីមួយសប្តាហ៍មុននេះ” ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ុយអែតមានចំនួន ៥,៦៤៦ នាក់ ។ ទោះយ៉ាងណាក៏ដោយ វានៅតែទាបជាងនៅក្នុងរដ្ឋរបស់អឺរ៉ុបមួយចំនួនដែលជាប់គាំងដូចជាអង់គ្លេស និងអេស្ប៉ាញ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០