កងកម្លាំង​ជាតិ​ប្រទេស​ទុយ​នី​ស៊ី​រុះរើ​បន្ទប់​ភេរវ​ករ​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ខេត្ត​ចំនួន​បី

0

ក្រសួងមហាផ្ទៃ​ប្រទេស​ទុយ​នី​ស៊ី​និយាយ​នៅ​ថ្ងៃ​ពុធ​ថា អង្គភាព​ជាតិ​នៃ​ក្រុម​ស៊ើបអង្កេត​សម្រាប់​កិច្ចការ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​បានធ្វើ​ប្រតប​ត្តិ​ការរុះរើ​បន្ទប់​ភេរ​វករ ដែលមាន​សមាជិក​ចំនួន ០៥នាក់។

ភេរវ​ករ​ទាំងនោះ​កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ខេត្ត Sousse។ ខេត្ត Sousse ជា​ខេត្ត​ឆ្នេរសមុទ្រ​សំខាន់​នៅ​ភាគ​ខាងកើត​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ទុយ​នី​ស៊ី។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​រៀបរាប់ថា ក្រុម​ភេរ​វករ​នេះ​ក៏​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ផងដែរ​នៅក្នុង​ខេត្ត​ចំនួន​ពីរ​ផ្សេងទៀត​គឺ​ខេត្ត Kasserine ក្នុង​តំបន់​ភាគ​កណ្តាល​នៅ​ជិត​ព្រំដែនប្រទេស​អាល់​ហ្សេ​រី និង​តំបន់ Gabes នៅ​ភាគ​អាគ្នេយ៍​ជិត​ព្រំដែន​ប្រទេស​លី​ប៊ី។

សេចក្តីរាយការណ៍​បន្ថែ​ម​ថា​ក្រុម​ជនសង្ស័យ​បានរៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​កំណត់​គោលដៅ​លើ​គ្រឹះស្ថាន​និង​អង្គភាព​សន្តិសុខ។ ការស៊ើបអង្កេត​ស៊ីជម្រៅ​បានបញ្ជាក់ថា ក្រុម​ជ្រុលនិយម​ទាំងនេះ​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​ភេរ​វករ​ផ្សេងទៀត​តាមរយៈបណ្តាញ​សង្គម។ ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល និង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ដើម្បីផលិត​គ្រឿងផ្ទុះ។

គួរ​រំលឹក​ផងដែរ​ថា ប្រទេស​ទុយ​នី​ស៊ី​ចាប់ផ្តើម​កើតមាន​កម្ម​ភាព​ភេរវកម្ម​ចាប់តាំងពី​ឆ្នាំ ២០១១មក និង​ហេតុការណ៍​ភេរវកម្ម​បាន​បណ្តាលឱ្យ​ភ្នាក់ងារ​សន្តិសុខ យោធា ជន​ស៊ីវិល និង​ភ្ញៀវទេសចរ​បរទេស​បរ​ទេស​ជាច្រើន​នាក់​ស្លាប់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here