រថយន្ត​ដឹកទំនិញ​របស់​អ៊ីរ៉ាក់​រង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​តាម​ដងផ្លូវ

0

ក្បួន​រថយន្ត​ដឹកទំនិញ​របស់​អ៊ីរ៉ាក់​ដឹកទំនិញ​គាំទ្រ​ដល់​កងកម្លាំង​អាមេរិក​នៅក្នុង​ប្រទេស​ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅតាម​ដងផ្លូវ​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​ពុធ​នេះ។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បាន​ដកស្រង់​ប្រភពពី​ប៉ូលិស​អ៊ីរ៉ាក់​ថា“ គ្រឿងផ្ទុះ​ចំនួន២គ្រាប់​បាន​បំផ្ទុះ​ប៉ះ​សំបក​កង់ឡាន​ដឹកទំនិញ​របស់​អ៊ីរ៉ាក់​ដែល​ដឹក​ជំនួយ​គាំទ្រ​ដល់​កងកម្លាំង​អាមេរិក​នៅលើ​ផ្លូវ Al-Bathaa ក្នុង​ខេត្ត Dhi Qar។ របាយការណ៍​បាន​និយាយថា​មិនមាន​អ្នកស្លាប់ និង​របួស​ទេ​ប៉ុន្តែ​ធ្វើឱ្យ​ខូចខាត​ដល់​សម្ភារៈ និង​រថយន្ត​ដឹកទំនិញ​មួយចំនួន។

គួររំលឹកថា​កាលពី​ជាង​ពីរ​សប្តាហ៍​មុន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​បញ្ឈប់​ក្បួន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ផ្សេងទៀត​ដែល​ដឹក​សម្ភារៈ​យោធា​សម្រាប់​សហរដ្ឋអាមេរិក និង​កងកម្លាំង​ចម្រុះ​នៅក្នុង​ទីក្រុង Diwaniyah ហើយ​បានធ្វើការ​ដុតបំផ្លាញរ​ថ​យន្ត​ដឹកទំនិញ​ទាំងនោះ​ចោល។ កងកំលាំង​អាមេរិកជារឿយៗត្រូវបាន​គំរាមកំហែង​ដោយ​កងជីវពល Shia ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​រួមទាំង​ក្រុម Hezbollah របស់​អ៊ីរ៉ាក់។ ពួកគេ​ជា​ញឹកញាប់​ត្រូវបាន​គេ​រិះគន់​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជាប្រចាំ​ទៅលើ​ស្ថានទូត​អាមេរិក​ដែល​ស្ថិតនៅក្នុង​រដ្ឋធានី Baghdad។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២២ ខែ​កក្ត​ដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here