ប៉ូលិស​ត្រូវ​បាញ់សម្លាប់ ដោយ​ក្រុម​ភេរវ​ករ​សកម្មប្រយុទ្ធ នៅ​កា​ស្មៀ​រ

0

ទីក្រុង​ស្រ៊ី​ណា​ហ្កា កាលពី​ថ្ងៃទី២២ ខែកក្កដា ក្រុមមន្ត្រី​បាន​និយាយថា មន្ត្រីប៉ូលិស​នៅ​ទីក្រុង​ចាម​មួ និង​កា​ស្មៀ​រ​ម្នាក់​ត្រូវ​សម្លាប់ ដោយមាន​ការសង្ស័យថា​ក្រុម​ភេរវ​ករ​សកម្មប្រយុទ្ធ​បាន​បាញ់​គាត់​ពី​ចម្ងាយ​នៅក្នុង​ទីក្រុង​ចាម​មួ និង​ស្រុក​គូ​ឡា​ម នៅ​កា​ស្មៀ​រ កាលពី​យប់​ថ្ងៃ​ពុធ។

យោងតាម​ប៉ូលិស ភេរវ​ករ​បាន​បាញ់​លោក Abdul Rashid Dar ជាច្រើន​ដង​នៅឯ​ផ្ទះ​របស់គាត់ នៅ​ភូមិ Furrah ដែល​ធ្វើឱ្យ​គាត់​រងរបួស​ធ្ងន់ធ្ងរ។

ទទឹម​នឹង​នេះ គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់មក​ក៏ត្រូវ​បាន​គេ​ប្រកាសថា​គាត់​ស្លាប់។

បញ្ជាក់ថា ប៉ូលិស​បាន​និយាយថា “ប៉ូលិស និង​កងកំលាំង​សន្តិសុខ​បាន​ឡោមព័ទ្ធ​តំបន់​នោះ ហើយ​ការស្រាវជ្រាវ​ដើម្បី​ឈានដល់​ការចាប់ខ្លួន​ក្រុម​ភេរ​វករ”៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី bhaskarlive ចេញផ្សាយ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here