មនុស្សចំនួន២០នាក់រងរបួសពីហេតុការណ៍ផ្ទុះនៅក្នុងប្រទេសប៉ាគីស្ថាន

0

នៅថ្ងៃព្រហស្បតិ៍ ទី២៣ ម្សិលមិញនេះ មានហេតុការណ៍ផ្ទុះមួយបានកើតនៅតំបន់ផ្សារតូរី(Tori) ក្នុងទីក្រុង Parachinar ដែលបានបណ្តាលឲ្យមនុស្សចំនួន២០នាក់រងរបួស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ម្សិលមិញនេះ មានហេតុការណ៍ផ្ទុះមួយបានកើតឡើងក្នុងខេត្ត Khyber Pakhtunkhwa នៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ហេតុការណ៍ផ្ទុះនោះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន២០ នាក់រងរបួស។

យោងតាមប្រភពរបាយការណ៍បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅតំបន់ផ្សារតូរី(Tori) ក្នុងទីក្រុង Parachinar។

មូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។កងកម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុនៅក្នុងទីក្រុង។ តំបន់នោះត្រូវសមត្ថកិច្ចព័ទ្ធជុំវិញ ហើយប្រតិបត្តិការស្វែងរកជនបង្កបានចាប់ផ្តើម។

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here