ប៉ូលិសតួកគីឃាត់ខ្លួនជនសង្ស័យ IS ចំនួន០៨នាក់នៅទីក្រុងអ៊ីស្តង់ប៊ុល

0

នៅថ្ងៃព្រហស្បតិ៍ ទី២៣ ម្សិលមិញនេះមន្រ្តីប៉ូលិសបានឃុំខ្លួនជនបរទេសចំនួន០៨នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល(Istanbul) ពីបទជាប់សង្ស័យមានពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាម(IS)។

ភ្នាក់ងារសារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ប៉ូលិសបានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នាក្នុងសង្កាត់ចំនួន១០នៅទូទាំងទីក្រុងដើម្បីចាប់ខ្លួនជនសង្ស័យដែលបានធ្វើដំណើរចូលប្រទេសតួកគីដោយខុសច្បាប់ជាមួយនឹងផែនការធ្វើសកម្មភាពវាយប្រហារភេរវកម្ម។ ប្រភពបន្តថា សម្ភារៈឌីជីថល និងសាច់ប្រាក់មួយចំនួនក៏ត្រូវបានរឹបអូសបានក្នុងប្រតិបត្តិការវាយឆ្មក់នោះ។

នាពេលថ្មីៗនេះអង្គភាពប្រឆាំងអំពើរភេរវកម្មតួកគីបានបង្កើនប្រតិបត្តិការបង្ក្រាបរបស់ពួកគេប្រឆាំងនឹងជនសង្ស័យជាសមាជិកឧទ្ទាម IS ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ចុងសប្តាហ៍មុន មនុស្សចំនួន២៧នាក់ត្រូវបានចាប់ខ្លួនពីបទមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ។ ក្រុមឧទ្ទាម IS ត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារដ៏សាហាវជាច្រើនឆ្នាំនៅក្នុងប្រទេសតួកគី ដែលបានសម្លាប់មនុស្សច្រើនជាង ៣០០នាក់។

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here