មនុស្ស ៣ នាក់បានស្លាប់នៅពេលដែលយន្តហោះធុនតូចមួយធ្លាក់ចូលប្លុកផ្ទះល្វែងមួយក្នុងប្រទេសអាល្លឺម៉ង់

0

យន្ដហោះឧទ្ធម្ភាគចក្រមួយបានហោះបុកនឹងដំបូលអគារលំនៅដ្ឋានកម្ពស់ ៥ ជាន់នៅក្រុងវេសសែលនៅភាគពាយព្យប្រទេសអាល្លឺម៉ង់។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះដោយ ២ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមានទាំងក្មេងផងដែរ។

យន្ដហោះបានឆេះបន្ទាប់ពីការធ្លាក់។ រូបថតពីកន្លែងកើតហេតុបង្ហាញពីផ្សែងពណ៌សក្រាស់ចេញពីដំបូលប៉ុន្តែមិនមែនយន្តហោះខ្លួនឯងទេ តែនេះគឺជាកម្ទេចកម្ទីនៅខាងក្នុងអាគារ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងនៅវេលាថ្ងៃត្រង់នៅថ្ងៃសៅរ៍នេះ។

ប៉ូលិសនៅក្នុងទីក្រុងដែលមានទីតាំងនៅជិតព្រំដែនជាមួយប្រទេសហូឡង់បាននិយាយថាជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ វាក៏មិនច្បាស់ដែរថាតើអ្នកបើកយន្តហោះស្ថិតក្នុងចំណោមអ្នកដែលត្រូវស្លាប់នោះទេ។ សារព័ត៌មានអាល្លឺម៉ង់មួយចំនួនបានដកស្រង់សម្តីសាក្សីដែលអះអាងថាយន្ដហោះបានធ្លាក់ចូលអគារបន្ទាប់ពីបុកជាមួយប៉េងប៉ោងហោះ ប៉ុន្តែនេះមិនបានបញ្ជាក់ជាផ្លូវការទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here