មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahuនៅពេលមានការរំជើបរំជួលកើនឡើងដោយសារបញ្ហាសេដ្ឋកិច្ច និងការដោះស្រាយជំងឺកូរ៉ូណា

0

មនុស្សដ៏ច្រើនបានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ចុះចេញពីដំណែង និងបានប្រមូលផ្តុំគ្នានៅខាងក្រៅគេហដ្ឋានរបស់លោកកាលពីថ្ងៃសៅរ៍នៅក្រុង Jerusalemដោយមានការកើនឡើងនូវការមិនសប្បាយចិត្តចំពោះការឆ្លើយតបទៅនឹងការទប់ទល់មេរោគកូវីដ ១៩ របស់រដ្ឋាភិបាល ភាពអត់ការងារធ្វើកើនឡើងខ្ពស់ និងអំពើពុករលួយផងដែរ។

មនុស្សជាង ៥០០០ នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ Balfour ដែលជាទីតាំងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាញឹកញាប់ដែលធ្វើឱ្យវាក្លាយជាការតវ៉ាធំបំផុតក្នុងសប្តាហ៍នេះ។ ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

ការតវ៉ារបស់ក្រុមបាតុករផ្តោតសំខាន់ទៅលើការគ្រប់គ្រងរបស់លោក Netanyahuក្នុងការឆ្លងរាលដាលនៃជំងឺរាតត្បាតរួមទាំងការបិទប្រទេសយ៉ាងតឹងរ៉ឹងដែលបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើង និងកើនឡើងនៃការឆ្លងមេរោគនេះមួយចំនួនឡើងវិញបន្ទាប់ពីការដកចេញនូវវិធានការណ៍សុវត្ថិភាពកាលពីខែឧសភា។ ក្រុមបាតុករក៏កំពុងច្រានចោលច្បាប់ដែលត្រូវបានអនុម័តក្នុងសប្តាហ៍នេះដើម្បីផ្តល់អំណាចបន្ទាន់ដល់រដ្ឋាភិបាលរហូតដល់ឆ្នាំ ២០២១ ក៏ដូចជាការបដិសេធរបស់លោក Netanyahuមិនចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីទោះបីជាប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយក៏ដោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថាការប្រមូលផ្តុំនេះបានឃើញវត្តមានរបស់ប៉ូលិសជាច្រើនជាមួយមន្ត្រីដែលបានទាញមនុស្សចេញពីហ្វូងមនុស្ស ហើយបន្ទាប់មកដោះលែងពួកគេដោយគ្មានការចោទប្រកាន់អ្វីនោះទេ។ គួរបញ្ជាក់ផងដែរថា មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួនអំឡុងការតវ៉ានៅសប្តាហ៍នេះ។

ពេលនេះប៉ូលិសមិនបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សដូចដែលពួកគេបានធ្វើកាលពីថ្ងៃព្រហស្បតិ៍នោះទេ។ ក្រុមអ្នករៀបចំបាតុកម្មបានគំរាមនៅក្នុងលិខិតមួយកាលពីថ្ងៃសៅរ៍ទៅកាន់ប្រមុខប៉ូលិសក្រុង Jerusalemថាពួកគេនឹងដាក់ញត្តិនៅតុលាការជាន់ខ្ពស់របស់អ៊ីស្រាអែលប្រសិនបើមន្រ្តីបានប្រើវិធីបែបនេះម្តងទៀត៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here