មានហេតុការណ៍ផ្ទុះដ៏ធំមួយនៅមូលដ្ឋានយោធាខាងត្បូងរដ្ឋធានីបាដាដ

0

ប្រភពសន្តិសុខបានបញ្ជាក់ថាការផ្ទុះដ៏ធំបានវាយប្រហារលើជំរំ Saqar ក្នុងសង្កាត់ Dora ខាងត្បូងរដ្ឋធានីបាដាដ។

ផ្សែងដ៏ធំពាសពេញលើមេឃនៅលើជំរំនៅរសៀលថ្ងៃអាទិត្យជាមួយនឹងការផ្ទុះជាច្រើនគ្រាប់បានឮឡើងនៅក្នុងសង្កាត់នោះ។ ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានបញ្ជាក់ពីការផ្ទុះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ និងបាននិយាយថាឃ្លាំងគ្រាប់រំសេវនៅជំរំបានផ្ទុះឡើង។

ការិយាល័យនេះក៏បានច្រានចោលរាល់សកម្មភាពកុបកម្មនានាដោយនិយាយថាឃ្លាំងបានឆេះដោយសារតែសីតុណ្ហភាពខ្ពស់ និងលក្ខខណ្ឌផ្ទុកគ្រាប់រំសេវមិនបានល្អ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៧ ខែកក្តដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here