ការបំផ្ទុះគ្រាប់បែកមួយកាលពីល្ងាចថ្ងៃអាទិត្យនេះបានធ្វើឱ្យរញ្ជួយទីក្រុង Afrin របស់ឃឺដដែលស្ថិតនៅភាគពាយព្យនៃប្រទេសស៊ីរីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបួននាក់ផ្សេងទៀតរងរបួស។
ប្រភពព័ត៌មានពីទីក្រុងបានប្រាប់សារព័ត៌មាន BasNews ក្នុងលក្ខខណ្ឌអនាមិកថាការផ្ទុះនេះត្រូវបានធ្វើឡើងតាមរយៈឧបករណ៍បំផ្ទុះគ្រាប់បែកកែច្នៃដែលបានដាក់នៅក្នុងធុងសំរាមនៅលើផ្លូវ Jindiris នៃទីក្រុង Afrin។
ប្រភពបាននិយាយថាក្មេងប្រុសជនជាតិឃឺដអាយុ១០ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយការផ្ទុះនេះហើយ៤នាក់ផ្សេងទៀតរងរបួស។ អ្នករងរបួសទាំងនោះមកពីគ្រួសារតែមួយ។
គួរបញ្ជាក់ថា Afrin គឺជាទីក្រុងរបស់ឃឺដដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពតួកគី និងកងជីវពលអ៊ីស្លាមនិយមគាំទ្រដោយទីក្រុងអង់ការ៉ាចាប់តាំងពីដើមឆ្នាំ២០១៨។
ការផ្ទុះនៅថ្ងៃនេះមិនទាន់ត្រូវបានក្រុមឬអង្គការណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៧ ខែកក្តដា ឆ្នាំ២០២០