តាលីបង់គ្រោងនឹងដាក់ក្រុមហ៊ុនឯកជននិងទីភ្នាក់ងារជំនួយជាច្រើននៅក្នុងប្រទេសអាហ្គានីស្ថានក្រោមការគ្រប់គ្រងរបស់ខ្លួន

0

ក្រុមតាលីបង់ចង់អោយក្រុមហ៊ុនឯកជន និងអង្គការផ្តល់ជំនួយជាច្រើនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្គានីស្ថានចុះឈ្មោះជាមួយក្រុមអ៊ីស្លាមនិយម។ បទបញ្ជានេះត្រូវបានចេញកាលពីសប្តាហ៍មុនហើយនៅពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ត្រៀមចូលរួមក្នុងកិច្ចពិភាក្សារវាងអាហ្វហ្គានីស្ថាន។ ការចរចានេះមានគោលបំណងបញ្ចប់ការប្រយុទ្ធនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថាអ្នកនាំពាក្យរបស់តាលីបង់បាននិយាយថាក្រុមមន្រ្តីរបស់ខ្លួនបានកត់សម្គាល់ឃើញថាក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរួមទាំងអង្គការជាតិនិងអន្តរជាតិកំពុងបន្តសកម្មភាពជាច្រើនដែលពួកគេបានគិតថាផ្ទុយនឹងផលប្រយោជន៍ជាតិផងដែរ៕

សម្រួល៖ សុផា

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here