អាជ្ញាធរវៀតណាមកំពុងជម្លៀសប្រជាជន ៨០,០០០ នាក់ដែលភាគច្រើនជាអ្នកទេសចរក្នុងតំបន់ចេញពីទីក្រុងដាណាងភាគកណ្តាលបន្ទាប់ពីអ្នកស្រុកចំនួន ៣ នាក់បានធ្វើតេស្តិ៍រកឃើញកូរ៉ូណាវីរុសនេះកាលពីចុងសប្តាហ៍។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថាការជម្លៀសប្រជាជននឹងចំណាយពេលយ៉ាងតិចបួនថ្ងៃដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រតិបត្តិការប្រមាណជា ១០០ ជើងហោះហើរជារៀងរាល់ថ្ងៃពីទីក្រុងដាណាងទៅកាន់ទីក្រុងចំនួន ១១ ទៀតរបស់ប្រទេសវៀតណាម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របាននិយាយថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងមេរោគសហគមន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីខែមេសានិង ៣ ករណីទៀតនៅថ្ងៃអាទិត្យនេះ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០