Hezbollah វាយប្រហារលើគោលដៅរបស់អ៊ីស្រាអែលនៅក្នុងកសិដ្ឋាន Shebaa

0

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក LBCI បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធ Hezbollah បានវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែលនៅក្នុងកសិដ្ឋាន Shebaa។ ជម្លោះនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា នៅដើមសប្តាហ៍នេះជាមូលហេតុនាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសលីបង់។

ក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់រ៉ុក្កែតសំដៅទៅលើធុងប្រេងរបស់អ៊ីស្រាអែលដែលនាំឱ្យមានភ្លើងឆេះនៅក្នុងកសិដ្ឋាន Shebaa ដែលនោះជាជម្លោះលើដីនៅចំណុចប្រសព្វនៃព្រំដែនរវាងប្រទេសលីបង់ និងប្រទេសស៊ីរី និងតំបន់ហ្គោលឡែនដែលកាន់កាប់ដោយអ៊ីស្រាអែល។

ទន្ទឹមនឹងនេះដែរ កងកម្លាំងអ៊ីស្រាអែលធ្លាប់បានបាញ់គ្រាប់រ៉ុក្កែតនៅតំបន់ Al Habariye ដែលស្ថិតនៅភាគខាងត្បូងប្រទេសលីបង់បណ្តាលឲ្យខូចខាតដល់ផ្ទះក្នុងស្រុកមួយចំនួន។

គួររំលឹកផងដែរថា ភាពតានតឹងនៅតាមព្រំដែនរបស់ប្រទេសអ៊ីស្រាអែលជាមួយប្រទេសលីបង់និងស៊ីរីបានកើនឡើងចាប់ពីមានការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធHezbollah ហើយសកម្មយុទ្ធ Hezbollah កងកម្លាំងវាយប្រហារតាមអាកាដអ៊ីស្រាអែលសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីនៅសប្តាហ៍មុនផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ​ផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here