អ្នកជំនាញបំផ្ទុះគ្រាប់បែកតាលីបង់ចំនួន០៥នាក់ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ កងទ័ពអាកាសអាហ្វហ្គានីស្ថាន ធ្វើការវាយប្រហារតាមអាកាសលើខេត្តចំនួនពីរ​ ដោយបានសម្លាប់សមាជិកសកម្មប្រយុទ្ធទាំងអស់ចំនួន០៥នាក់។

មេបញ្ជាការនៃកងកម្លាំងអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃច័ន្ទថាអ្នកជំនាញបំផ្ទុះគ្រាប់បែកតាលីបង់ចំនួន០៥នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយកងទ័ពអាកាសអាហ្វហ្គានីស្ថាននៅក្នុងខេត្តចំនួនពីរ។

អង្គភាពប្រតិបត្តិការពិសេសកងទ័ពជាតិអាហ្វហ្គានីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មប្រយុទ្ធប្រដាប់អាវុធចំនួន០៣នាក់ត្រូវបានសម្លាប់នៅស្រុក Nahri Saraaj នៅភាគខាងត្បូងខេត្ត Helmand និងសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន០២នាក់ត្រូវបានសម្លាប់នៅស្រុក Shindand ភាគខាងលិចខេត្ត Herat ក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធបានគេកែច្នៃឧបករណ៍ផ្ទុះ (IEDs) ដើម្បីកំណត់គោលដៅលើជនស៊ីវិលស្លូតត្រង់ និងសមាជិកកងកម្លាំងសន្តិសុខ។ ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាន និងកំពុងប្រើប្រាស់ឧបករណ៍ IED ដែលផលិតនៅតាមផ្ទះដើម្បីផលិតគ្រាប់បែកបង្កប់នៅតាមដងផ្លូវ និងគ្រាប់មីនដើម្បីកំណត់គោលដៅទៅលើកម្លាំងសន្តិសុខ ប៉ុន្តែអាវុធដ៍សាហាវនេះក៏បានធ្វើឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលផងដែរ។

សូមបញ្ជាក់ផងដែរ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅពេលដែលឧបករណ៍ IED បានផ្ទុះនៅទីក្រុង Pul-e-Khumri ភាគខាងជើងខេត្ត Baghlan នៅព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះផងដែរ។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភព៖ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here