សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ីបញ្ឈប់សកម្មភាពភេរវកម្ម នៅទីក្រុងមូស្គូ

0

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយថា បុរសម្នាក់មកពីអាស៊ីកណ្តាល ដែលមានគម្រោងសម្លាប់រង្គាល នៅទីក្រុងមូស្គូ ធ្វើការប្រឆាំងក្នុងពេលប៉ុនប៉ងចាប់ខ្លួន។

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ឈប់ការវាយប្រហារភេរវកម្មដែលបានគ្រោងទុកនៅទីក្រុងមូស្គូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន FSB បាននិយាយថា បុរសម្នាក់មកពីអាស៊ីកណ្តាលនឹងធ្វើឃាតកម្មដ៏ធំ នៅក្នុងរដ្ឋធានីរុស្ស៊ី ហើយបន្ទាប់មកនឹងទៅប្រទេសស៊ីរី ដើម្បីចូលរួមជាមួយនឹង “អង្គការភេរវករដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី” ។

ក្រុម FSB បានបន្ថែមថា “ក្នុងអំឡុងពេលនៃការប៉ុនប៉ងចាប់ខ្លួនបុរសនោះបានបាញ់ដោយអាវុធស្វ័យប្រវត្តិទៅលើអ្នកតំណាងនៃស្ថាប័នអនុវត្តច្បាប់ ហើយគាត់បានបាញ់តបតវិញ” ។

កាលពីឆ្នាំមុន FSB បានទប់ស្កាត់ឧក្រិដ្ឋកម្មភេរវកម្មចំនួន៥៧ករណី និងលុបបំបាត់ភេរវករចំនួន ៧៨ នាក់ផងដែរ៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here