ហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តសម្លាប់មនុស្ស០៨នាក់ក្នុងប្រទេសស៊ីរ៉ី

0

ភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ជនស៊ីវិលចំនួន០៨នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យ ទី២៦ ម្សិលមិញនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងខេត្ត Hasakah។

ប្រភពបន្តថា ស្ត្រី និងកុមារស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅពេលគ្រាប់បែកបានផ្ទុះឡើងនៅក្បែរផ្សារមួយក្នុងទីក្រុង Ras al-Ayn។ ក្រុង Ras al-Ayn ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងតួកគី និងក្រុមឧទ្ទាមដែលគាំទ្រដោយកម្លាំងតួកគីនៅក្នុងទីប្រជុំជន Hasakah។ ប្រភពបន្ថែមទៀតថា មនុស្សជាច្រើនបានរងរបួសនិងមានស្ថានភាពធ្ងន់ធ្ងរ។

ករណីបំផ្ទុះស្រដៀងគ្នាកើតឡើងនៅខែមិថុនា បណ្តាលឲ្យកុមារចំនួន០២នាក់ និងជនស៊ីវិលចំនួន០៣នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្នុងទីក្រុងRas al-Ayn ។

ភ្នាក់ងារសារព័ត៌មាន SANA បន្ថែមថា ប្រជាជននៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តួកគីគឺស្ថិតនៅភាគខាងជើង និងភាគឥសាននៃប្រទេសស៊ីរីដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានច្បាប់ទម្លាប់ខណៈពេលដែលមានការវាយប្រហារពីក្រុមឧទ្ទាម។

គួររំលឹកផងដែរថា កងកម្លាំងតួកគីបានកាន់កាប់ទីក្រុង Ras al-Ayn និងតំបន់ផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី ក្រោយពីមានយុទ្ធនាការយោធាប្រឆាំងនឹងកម្លាំងឃឺដនៅក្នុងប្រទេសស៊ីរីនៅខែតុលាឆ្នាំ២០១៩៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here