អគ្គិភ័យដ៏ធំបណ្តាលមកពីការផ្ទុះនៅចំណតរថយន្តមួយក្នុងខេត្តឃឺដរបស់អ៊ីរ៉ង់

0

អគ្គិភ័យដ៏ធំមួយបានកើតឡើងកាលពីថ្ងៃអង្គារនេះបន្ទាប់ពីការផ្ទុះមួយនៅចំណតរថយន្តមួយក្នុងខេត្តឃឺដរបស់អ៊ីរ៉ង់បណ្តាលឱ្យខូចខាតយ៉ាងច្រើន។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថាការផ្ទុះនេះបានកើតឡើងនៅក្នុងធុងប្រេងមួយស្ថិតនៅឯតំបន់ឧស្សាហកម្ម Dolat Abad នៃទីក្រុង Kermanshah។ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសទេ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាភ្លើងបានឆាបឆេះក្នុងកំឡុងពេលការងារថែទាំនៅលើម៉ាស៊ីនឡាន។ បន្ទាប់មកអគ្គិភ័យបានរាលដាលដល់យានយន្តចំនួន៨ផ្សេងទៀត។

រឿងនេះកើតឡើងបន្ទាប់ពីការផ្ទុះដ៏អាថ៌កំបាំង និងការផ្ទុះអាវុធជាបន្តបន្ទាប់នៅទីតាំងយុទ្ធសាស្ត្រនានាក្នុងប្រទេសអ៊ីរ៉ង់ដែលការចោទប្រកាន់មួយចំនួនបានស្តីបន្ទោសអ៊ីស្រាអែល និងអាមេរិក។​​

គួររំលឹកថាកាលពីដើមខែនេះមានហេតុការណ៍ផ្ទុះដ៏ធំមួយបានវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ Natanz ដែលជាបរិវេណកែច្នៃអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះខណៈដែលការផ្ទុះមួយផ្សេងទៀតបានផ្ទុះឡើងនៅតាមបរិវេណយោធា Parchin ក្បែររដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here