សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយនៅថ្ងៃពុធ ទី២៩ នេះថា មន្រ្តីអនុវត្តច្បាប់របស់សហព័ន្ធរុស្ស៊ីបានបង្ក្រាបសកម្មភាពរបស់ក្រុមអ្នកគាំទ្រភេរវកររដ្ឋអ៊ីស្លាម(IS)។
ក្រុម FSB និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះមកពីប្រទេសអាស៊ីកណ្តាលនិងបានរៀបគម្រោងសម្លាប់ទាហានរុស្ស៊ី និងមន្រ្តីអនុវត្តច្បាប់ ហើយក្រោយមកពួកគេនឹងធ្វើដំណើរទៅកាន់មជ្ឈឹមបូព៌ាដើម្បីចូលរួមជាមួយក្រុមឧទ្ទាម IS។
ប្រភពបន្តថា ប្រតិបត្តិការបង្ក្រាបអនុវត្តឡើងនៅក្នុងទីក្រុងធំបំផុតទី២របស់ប្រទេសរុស្ស៊ីនៃទីក្រុង St. Petersburg ខណៈក្រុមជនល្មើសកំពុងរៃអង្គាសប្រាក់សម្រាប់ក្រុមឧទ្ទាមIS។ សេវាកម្មនោះបន្ថែមថា មន្រ្តីអនុវត្តច្បាប់កំពុងធ្វើការស៊ើបអង្កេតប្រសិនបើក្រុមនេះបានប្រកាសឱ្យមានអំពើភេរវកម្ម និងបានជ្រើសរើសពលរដ្ឋរុស្ស៊ីឲ្យចូលរួម។
គួរបញ្ចាក់ផងដែរថា មធ្យោបាយទំនាក់ទំនង និងកាតធនាគារដែលពួកគេប្រើប្រាស់ក្នុងសកម្មភាពបទឧក្រិដ្ឋត្រូវបានរឹបអូសនៅឯលំនៅដ្ឋានរបស់ជនល្មើស។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០