អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមចូលរួមដោយផ្ទាល់ក្នុងការកសាងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម

0

ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអង្គភាពឆ្មាំបដិវត្តអ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានចូលរួមដោយផ្ទាល់ក្នុងការកសាងរោងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលវាស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍បានបន្ថែមថាទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានដាក់ប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីរឹតត្បិតការផ្គត់ផ្គង់លោហៈ និងសម្ភារៈដែលអ៊ីរ៉ង់អាចប្រើសម្រាប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីលនិងកម្មវិធីយោធា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថានុយក្លេអ៊ែររបស់អ៊ីរ៉ង់ យោធាហើយ និងកម្មវិធីគ្រាប់ផ្លោងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here