អ៊ីរ៉ង់ច្រានចោលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឬមីស៊ីលលើទីតាំងនុយក្លេអ៊ែរ

0

សមាជិកនៃអង្គភាពសន្តិសុខអ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់បាននិយាយកាលពីថ្ងៃសុក្រនេះថាខ្លួនបានច្រានចោលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឬមីស៊ីលដែលជាមូលហេតុនៃឧប្បត្តិហេតុមួយនៅឯទីតាំងនុយក្លេអ៊ែរកាលពីដើមខែនេះ។

យោងតាមអង្គភាពនុយក្លេអ៊ែរអ៊ីរ៉ង់បានអោយដឹងថាឧប្បត្តិហេតុនេះបានកើតឡើងនៅឯឃ្លាំងមួយដែលកំពុងសាងសង់នៅឯរោងចក្រនុយក្លេអ៊ែរ Natanz នៅកណ្តាលប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២ ខែកក្កដា ប៉ុន្តែមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ឬការបំពុលវិទ្យុសកម្មឡើយ។

ទីភ្នាក់ងារសារព័ត៌មាន ISNA បានដកស្រង់សម្តីលោក Mojtaba Zolnour ប្រធានគណៈកម្មាធិការសន្តិសុខ និងកិច្ចការបរទេសរបស់រដ្ឋសភាដែលបាននិយាយថា“អ្វីដែលប្រាកដនោះគឺថាតាមទស្សនៈរបស់យើងយន្តហោះគ្មានមនុស្សបើក គ្រាប់មីស៊ីលគ្រាប់បែកឬការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនមែនជាមូលហេតុនៃឧប្បត្តិហេតុមួយនៅឯទីតាំងនុយក្លេអ៊ែរកាលពីដើមខែនេះឡើយ”។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here