ឆ្មាំព្រំដែនអ៊ីរ៉ង់សម្លាប់អ្នកសែងអីវ៉ាន់ឃឺដ

0

ក្រុមសិទិ្ធមនុស្សបានប្រាប់ឱ្យដឹងថាឆ្មាំការពារព្រំដែនអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានបានសម្លាប់អ្នកសែងអីវ៉ាន់ជនជាតិឃឺដម្នាក់។

អង្គការសិទ្ធិមនុស្ស Hengaw បាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងនៅជិតស្រុក Chaldoran ភាគខាងលិចខេត្ត Azerbaijan ដែលជាទីកន្លែងដែលកងកំលាំងអ៊ីរ៉ង់បានសម្លាប់យុវជនជនជាតិឃឺដ Kollber។ អ្នកត្រួតពិនិត្យបានបន្ថែមថាអ្នកស្លាប់ឈ្មោះ Raza Pour Ismail ។

គួរបញ្ជាក់ថាយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយទីភ្នាក់ងារHengaw បានឲ្យដឹងថាជនជាតិឃឺដ Kollbers ជិត៣០នាក់ត្រូវបានស្លាប់ និងរងរបួសដោយកងកម្លាំងព្រំដែនអ៊ីរ៉ង់ចាប់តាំងពីដើមខែមិថុនាកន្លងមក៕

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here