ភេរវករម្នាក់ទៀតបានចុះចាញ់កម្លាំងសន្តិសុខតួកគីនៅក្នុងខេត្ត SE Mardin នេះបើយោងតាមក្រសួងមហាផ្ទៃបាននិយាយ។
ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមភេរវករសរុបចំនួន១២៣នាក់បានប្រគល់ខ្លួនឱ្យទៅកម្លាំងសន្តិសុខតួកគី នៅក្នុងឆ្នាំ២០២០ រហូតមកដល់ពេលនេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភេរវករមួយនាក់បន្ថែមទៀតបានចុះចាញ់ នៅភាគអាគ្នេយ៍ខេត្ត Mardin ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមភេរវករបានប្រគល់ខ្លួនមកកងកំលាំងសន្តិសុខ បន្ទាប់ពីការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលដោយក្រសួងមហាផ្ទៃ និងបញ្ជាការកងរាជអាវុធហត្ថ នៅខេត្ត Mus ភាគខាងកើត។
ភេរវករបានចូលរួមជាមួយក្រុមភេរវករបំបែកខ្លួន នៅក្នុងឆ្នាំ២០១៤ និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ក៏បានប្រគល់ខ្លួនទៅកងកំលាំងសន្តិសុខនៅក្រុង Mardin ដោយមានការគាំទ្រពីក្រុមគ្រួសារ។
មិនមានសម្ព័ន្ធភាពសម្រាប់ភេរវករនោះទេ ប៉ុន្តែភាគអាគ្នេយ៍ប្រទេសតួកគីបានឃើញសកម្មភាពភេរវករ PKK ជាយូរមកហើយ ខណៈដែលនៅប្រទេសស៊ីរី YPG / PKK ដែលជាការបើកច្រកនៅស៊ីរីរបស់ PKK ត្រូវបានគេមើលឃើញ។
ប៉ូលិសនិងកងរាជអាវុធហត្ថបន្តកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលក្រុមភេរវករឱ្យចូលប្រគល់ខ្លួន។
នៅក្នុងយុទ្ធនាការភេរវកម្មជាង៣០ឆ្នាំរបស់ខ្លួនប្រឆាំងនឹងប្រទេសតួកគី ក្រុមសកម្មប្រយុទ្ធ PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានទទួលខុសត្រូវចំពោះការស្លាប់មនុស្សចំនួន៤០ ០០០នាក់ក្នុងនោះមានស្ត្រីកុមារ និងទារកផងដែរ៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី Anadolu Agency ចេញផ្សាយថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០