មន្ត្រីម្នាក់បាននិយាយថាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់កាលពីថ្ងៃច័ន្ទនេះបានធ្វើការវាយប្រហារតាមអាកាសមួយស្ថិតនៅក្នុងតំបន់ព្រំដែននៃតំបន់ឃឺដជិតរដ្ឋធានី Erbil ។
ថ្លែងប្រាប់សារព័ត៌មាន Kurdistan 24 លោក Shakhawan Hussein ដែលជាមន្ត្រីមូលដ្ឋានបានកត់សម្គាល់ថាការវាយប្រហារតាមអាកាសនេះបានសំដៅលើផ្ទះមួយស្ថិតនៅក្នុងភូមិ Diga ក្នុងទីក្រុង Simelan ខេត្ត Erbil ។
របាយការណ៍បានបន្ថែមថាវាមិនច្បាស់ទេថាផ្ទះនោះជារបស់អ្នកភូមិ ឬគណបក្សនយោបាយ។
ជាមួយគ្នានេះដែរលោក Ihsan Chalabi ប្រធានរដ្ឋបាលមូលដ្ឋាននៅតំបន់ Sidakan បានប្រាប់សារព័ត៌មាន Kurdistan 24 ថាកាំភ្លើងធំអ៊ីរ៉ង់ក៏បានបាញ់ទម្លាក់សំដៅទៅតាមបណ្តាភូមិមួយចំនួនស្ថិតនៅតាមបណ្តោយព្រំដែនដោយបង្កជាអគ្គិភ័យដល់ទ្រព្យសម្បត្តិកសិកម្មរបស់ប្រជាជនក្នុងតំបន់ផងដែរ។
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០