ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយរដ្ឋធានីប្រទេសលីបង់

0

សាក្សីបានឃើញផ្ទាល់ភ្នែកបានរៀបរាប់ពីរបៀបដែលការផ្ទុះដ៏ធំមួយ បានធ្វើឱ្យរញ្ជួយរដ្ឋធានីរបស់ប្រទេសលីបង់ ដែលបានសម្លាប់និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស។

មូលហេតុនៃការផ្ទុះនៅកំពង់ផែទីក្រុង មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ទោះយ៉ាងណាប្រធានាធិបតីលីបង់បានស្តីបន្ទោស ចំពោះការផ្ទុកជាតិអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលមានកំហុសនៅក្នុងឃ្លាំងមួយ ដែលមិនបានត្រួតពិនិត្យសុវត្ថិភាពក្នុងរយៈពេលប្រាំមួយឆ្នាំ។

ការផ្ទុះនេះបានកើតឡើងនៅពេលវេលាដ៏រសើបសម្រាប់ប្រទេសលីបង់ ដែលកំពុងពុះពារឆ្លងកាត់វិបត្តិសេដ្ឋកិច្ច។ ភាពតានតឹងក៏ខ្ពស់ផងដែរនៅពេលដែលសាលក្រមដែលបានរង់ចាំជាយូរមកហើយនៅក្នុងការជំនុំជម្រះលើការសម្លាប់អតីតនាយករដ្ឋមន្រ្តី Rafik Hariri គឺនៅសល់តែបីថ្ងៃទៀតទេ។

អ្នករស់រានមានជីវិតពីការផ្ទុះនិយាយថា វាបាននាំមកនូវអនុស្សាវរីយ៍ដ៏គួរឱ្យរន្ធត់នៃការបំផ្ទុះគ្រាប់បែកកាលពីអតីតកាល រួមទាំងការសម្លាប់លោក Rafik Hariri ក្នុងឆ្នាំ២០០៥៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here