ការផ្ទុះនៅរដ្ឋធានីបេរូត៖ រដ្ឋមន្ត្រីសុខាភិបាលនិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស

0

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ការផ្ទុះដ៏ធំមួយនៅរដ្ឋធានីបេរូតបានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់ និងរងរបួសជាង៤.០០០នាក់ផ្សេងទៀត។

វីដេអូបង្ហាញពីការហុយផ្សែង ចេញពីអណ្តាតភ្លើងបង្កើតបានជាពពករាងដូចផ្សិត បន្ទាប់ពីការផ្ទុះនៅកំពង់ផែនៃរដ្ឋធានី។

ក្រុមមន្រ្តីបានស្តីបន្ទោអំពី ការរក្សាទុកនូវសមា្ភរៈជាតិផ្ទុះ នៅក្នុងឃ្លាំងអស់រយៈពេល៦ឆ្នាំកន្លងមកហើយ និងគ្មានការត្រួតពិនិត្យ។

លោកប្រធានាធិបតី Michel Aoun បានសរសេរថា វាមិនអាចទទួលយកបានទេថា នីត្រាតអាម៉ូញ៉ូមនីត្រាត ចំនួនរហូតទៅដល់ ២.៧៥០តោន ត្រូវបានរក្សាទុកមិនមានសុវត្ថិភាព។

ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ក្រុមប្រឹក្សារដ្ឋការពារជាតិលីបង់បាននិយាយថា អ្នកដែលទទួលខុសត្រូវនឹងប្រឈមមុខនឹង “ការដាក់ទណ្ឌកម្មជាអតិបរមា”។

មន្ទីរពេទ្យត្រូវបានគេនិយាយថា មានចំនួនច្រើនហើយអគារជាច្រើនត្រូវបានបំផ្លាញ។

លោកប្រធានាធិបតី Michel Aoun បានប្រកាសពីការកាន់ទុក្ខរយៈពេល៣ថ្ងៃ ហើយបាននិយាយថារដ្ឋាភិបាលនឹងបញ្ចេញថវិកាបន្ទាន់ចំនួន ១០០ពាន់លានលីរ៉ា (៦៦លានដុល្លារអាមេរិក) ដល់មូលនិធិសង្គ្រោះបន្ទាន់។

អ្នកសារព័ត៌មាន BBC នៅកន្លែងកើតហេតុបានរាយការណ៍ អំពីសាកសព និងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលអាចដាក់កំពង់ផែរដ្ឋធានីបេរូតអំពីហេតុការណ៍នេះ។

លោកនាយករដ្ឋមន្រ្តី Hassan Diab បានហៅវាថាជាគ្រោះមហន្តរាយហើយបាននិយាយថា អ្នកដែលទទួលខុសត្រូវត្រូវតែទទួលខុសត្រូវ។

គាត់បាននិយាយអំពីឃ្លាំងស្តុកទំនិញដ៏គ្រោះថ្នាក់មួយនេះតាំងពីឆ្នាំ២០១៤មកម្លេះ ក៏ប៉ុន្តែបាននិយាយថាគាត់មិនធ្វើការស៊ើបអង្កេតជាមុននោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា មនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។ សាក្សីម្នាក់បានពណ៌នាពីការផ្ទុះដំបូងយ៉ាងខ្លាំង ហើយរូបភាពវីដេអូបានបង្ហាញអំពីរថយន្តខូចនិងអគារខូចខាតដោយសារការផ្ទុះ។

សាក្សីម្នាក់នៅជិតកំពង់ផែនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ “អគារទាំងអស់នៅជុំវិញទីនេះបានដួលរលំ។ ខ្ញុំកំពុងដើរកាត់កញ្ចក់និងកម្ទេចកម្ទីគ្រប់ទីកន្លែងងងឹត។”

ការផ្ទុះនេះត្រូវបានគេលឺនៅចម្ងាយ២៤០គីឡូម៉ែត្រ នៅលើកោះស៊ីប នៅភាគខាងកើតមេឌីទែរ៉ាណេ។

ការផ្ទុះនេះបានកើតឡើងនៅពេលវេលាដ៏រសើបមួយ សម្រាប់ប្រទេសលីបង់មានវិបត្តិសេដ្ឋកិច្ច។ ភាពតានតឹងក៏ខ្ពស់ផងដែរមុនពេលចេញសាលក្រមនៅថ្ងៃសុក្រក្នុងការជំនុំជម្រះលើការសម្លាប់អតីតនាយករដ្ឋមន្រ្តី Rafik Hariri កាលពីឆ្នាំ២០០៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here