ការវាយប្រហារតាមអាកាសសម្លាប់អ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាល១៥នាក់នៅភាគខាងកើតប្រទេសស៊ីរី

0

នៅថ្ងៃចន្ទ ទី០៣ ខែសីហា ដើមសប្តាហ៍នេះ មានហេតុការណ៍វាយប្រហារតាមអាកាសបានកើតឡើងនៅលើមូលដ្ឋានយុទ្ធជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សចំនួន១៥នាក់។

អ្នកតាមដានសង្គ្រាមបានរាយការណ៍នៅថ្ងៃអង្គារថា អ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលសរុបចំនួន១៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅភាគខាងកើតប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើទីតាំងរបស់យុទ្ធជនអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ al-Bukamal នៅទីជនបទនៃខេត្ត Deir al-Zour ភាគខាងកើត។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសលើកឡើងថា ការវាយប្រហារតាមអាកាសបានកើតឡើងជាថ្មីនៅលើតំបន់តែមួយនៅល្ងាចថ្ងៃចន្ទ ដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលជាមួយនឹងឧទ្ធម្ភាគចក្រអ៊ីស្រាអែលដោយបានបាញ់កំណត់គោលដៅទៅលើទីតាំងយោធានៅប្រទេសស៊ីរីនៅភាគខាងត្បូងខេត្ត Quneitra។ ក្រុមអ្នកប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់បានប្រកាសអាសន្នក្នុងប៉ុន្មានខែថ្មីៗនេះខណៈមានការវាប្រហារកំណត់គោលដៅកាន់តែខ្លាំងពីភាគីអ៊ីស្រាអែល។

គួរបញ្ជាក់ផងដែរថា ប្រជាជនអ៊ីស្រាអែលបាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងមិនអត់ធ្មត់ចំពោះការបង្កើតយោធាអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីឡើយ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here